,


    ប្រធានាធិបតី​ចិន​លោក Xi Jinping បានប្រកាស​ពី​ការរុះរើ​ដ៏​សំខាន់​មួយ​លើ​កងទ័ព​ប្រទេស​ចិន​ដើម្បី​ធ្វើ​ឲ្យ​យោធា​ចិន​ក្លាយជា​យោធា​ធំ​បំផុត​លើ​ពិភពលោក ដើម្បី​ត្រៀមខ្លួន​ឲ្យ​បាន​រួចរាល់​សម្រាប់​ការប្រយុទ្ធ និង​ធ្វើ​ឲ្យ​សម្ភារៈ​យោធា​ចិន​កាន់​តែមាន​ភាពល្អប្រសើរ​ថែមទៀត​។ នៅក្រោម​ការរៀបចំ​ឡើង​វិញ នៅ​គ្រប់​អង្គភាព​ទាំងអស់​នឹង​ស្ថិតនៅក្រោម​ការបញ្ជា​ពី​មេបញ្ជាការ​តែមួយ នេះ​បើតាម​សម្ដី​របស់លោក Xi Jinping ថ្លែង​នៅក្នុង​កិច្ចប្រជុំ​នៅ​ចំពោះមុខ​យោធា​រាប់រយ​នាក់​នៅ​ប៉េកាំង​។
    ផែនការ​រុះរើ​កង​យោធា​នេះ​គឺ​ដើម្បី​ស្វែងរក​ការ​រឹតបន្តឹង​យោធា​ក្រោម​ការកាន់កាប់​របស់​ប​ក្ស​កុ​ម្មុយ​និ​ស្ត​ចិន ដែល​ក្ដោប​ក្ដាប់​ទាហាន​ច្រើនជាង ២,៣ លាន​នាក់​។ លោក Xi Jinping បាន​ទទូច​ឲ្យ​កងទ័ព​រំដោះប្រជាជនរ​ក្សា​នូវ​ទិសដៅ​នយោបាយ​របស់​បក្សកុម្មុយនិស្ត​ឲ្យ​បាន​ត្រឹមត្រូវ ដោយ​បក្ស​ជា​អ្នកដឹកនាំ​ដាច់ខាត​ខាង​កងកម្លាំងប្រដាប់អាវុធ​នេះ​បើតាម​សារព័ត៌មាន Xinhua​។
    ក្រោម​ការដឹកនាំ​របស់ លោក Xi Jinping ប្រទេស​ចិន​បាន​ពង្រឹង​ការទាមទារ​ទឹកដី​ថា​ជា​របស់ខ្លួន​ក្នុង​សមុទ្រ​ចិន​ខាងកើត និង សមុទ្រ​ចិន​ខាងត្បូង ដោយបាន​បង្ក​ភាព​តានតឹង​ជាមួយ​ប្រទេសជិតខាង​ដូច​យ៉ាង​ជប៉ុន និង ហ្វីលីពីន​ជាដើម​។
    លោក Xi Jinping បាន​ថ្លែង​នៅ​ពីមុខ​មេបញ្ជាការ​យោធា​ជាន់ខ្ពស់​ជាច្រើនរូប​ថា នៅក្រោម​ការដឹកនាំ​រប​ស់​បក្ស​យោធា​ចិន​នឹង​ប្រែ​ពី​តូច​ទៅ​ធំ ពី​ខ្សោយ​ទៅ​ខ្លាំង ពី​ឈ្នះ​ទៅ​ឈ្នះ​បន្ថែមទៀត​។ ហើយ​មូល​ហេតុដែល​ធ្វើ​ឲ្យ​យោធា​ចិន​នៅតែ​ខ្លាំង​គឺ​ដោយសារ​មានការ​រក្សា​ជំហរ​របស់ខ្លួន​ជាមួយនឹង​បក្ស ដោយ​យោធា​មិនបាន​ផ្លាស់ប្ដូរ​កំណែទម្រង់​ដោយ​ខ្លួនឯង ដែល​ធ្វើ​ឲ្យ​ប្រទេស​ដ៏​ធំ​មួយ​នេះ​ក្លាយជា​មហាអំណាច​ធំ​តែមួយ​។
    ​Source: thebnews


Top